សាន់វង្សស៊ីផេង

Saturday, September 27, 2014

មុខងារថ្មី 6 យ៉ាងសំរាប់ iOS 8


បន្ទាប់ពីក្រុមហ៊ុន Apple បានសម្ភោធ iPhone 6/ iPhone 6+  កាលពីពេលកន្លងទៅ ឥឡូវ យើងអាច ដំឡើងប្រព័ន្ធប្រតិបត្តការ iOS 8 បាន ដែលទើបតែដាក់ឲ្យទាញយកកាលពីពេញថ្មីៗនេះ ។ ហើយ iOS 8 នេះដែរ មានមុខងារថ្មីៗផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាសផងដែរ ។ ខាងក្រោមនេះ ជាមុខងារ 6 ចំនុចដែលអ្នកគួរដឹងសំរាប់ប្រព័ន្ធប្រតិបត្តិការថ្មីនេះ៖
  
១) Device Continuity៖
នៅ​ពេល​ប្រព័ន្ធ​ប្រតិបត្តិការ Mac របស់ Apple គឺ OS X Yosemite ចេញ​ចុងខែ​តុលា​ក្រោយ នឹង​អាច​ភ្ជាប់​ជាមួយ iOS 8 បាន។ អ្នក​ប្រើ​អាច​ប្រើ​មុខងារ​លើ​ទូរស័ព្ទ ដោយ​ប្រើ​កុំព្យូទ័រ ដូច​ជា ទទួល​ការ​ខល​ទូរស័ព្ទ ទទួល​សារ​មក​លើ​កុំព្យូទ័រ និង​អាច​ផ្ទេរ​ឯកសារ​ពី iPhone ឬ iPad ទៅ​កាន់​កុំព្យូទ័រ​បាន​ងាយស្រួល។ មុខងារ​នេះ មាន​ឈ្មោះ​ថា Handoff ដែល​អាច​ដំណើរការ​បាន​ជាមួយ​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖ Maile, Safari, Pages, Numbers, Keynote, Maps, Message, Reminders, Calendar និង Contact។


២) បន្ថែម Widgets៖
ទីបំផុត Apple ផ្ដល់​ឱ្យ​អ្នក​ប្រើ​អាច​បន្ថែម widget គាំទ្រ​លើ iOS 8 ហើយ ប៉ុន្តែ​មិនមែន​នៅ​លើ Home Screen នោះ​ទេ។ អ្នក​ប្រើ​អាច​បន្ថែម widgets បាន​ទៅ​ក្នុង Notification Center ដែល​ជា standalone tools សម្រាប់​ការងារ​ដូច​ជា ឆែក​មើល​អាកាសធាតុ និង​តាមដាន​មើល​ទំហំ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ជាដើម។ សូម​បញ្ជាក់​ថា widget គាំទ្រ និង​អាច​ប្រើ​បាន​នៅ​លើ Android ជា​យូរ​មក​ហើយ។


៣) អាច​ដំឡើង​ក្ដារចុចលក្ខណៈ Third-party app (​Keyboard changes)៖ 

ក្ដារចុច Keyboard ដែល​ពី​មុន​គេ​ប្រើ​បាន​តែ​របស់​មាន​ស្រាប់​នៅ​លើ iOS ឥឡូវ​គេ​ក៏​អាច​ដំឡើង keyboard បន្ថែម​ជា​លក្ខណៈ third-party app បាន​ដែរ ដូច​ជា​ Swype ដែល​ជា keyboard ទទួល​បាន​ការ​និយម​ប្រើ​ច្រើន​នៅ​លើ Android។ ស្រប​ពេល​ដែល iOS 8 មាន​ពុម្ព​អក្សរ​ខ្មែរ​រួច​ជា​ស្រេច ដូច្នេះ អ្នក​ប្រើ iPhone នៅ​ស្រុក​ខ្មែរ គ្រាន់តែ​ប្រើ Keyboard ខ្មែរ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់ jailbreak ឡើយ។


៤) ប្រើ Siri សួរ​បទ​ចម្រៀង (What song is playing?)​

មុខងារ​ឆ្លើយឆ្លង​ជា​សំឡេង Siri ត្រូវ​បាន​ច្របាច់​បញ្ចូល​ជាមួយ Shazam ដែល​ជា​កម្មវិធី​រៀបចំ​តន្ត្រី និង​ឯកសារ media ផ្សេងៗ។ អ្នក​ប្រើ iOS 8 នឹង​អាច​ប្រើ​មុខងារ Siri សួរ​អំពី​ឈ្មោះ​បទ​ចម្រៀង​ដែល​កំពុង​បើក​ស្ដាប់​បាន​ដោយ​ប្រើ​សំណួរ “What song is playing?” 

 
៥) ដឹង​ពី​កម្រិត​ស៊ី​ថ្ម​តាម​កម្មវិធីផ្សេងៗ​គ្នា (​Battery usage by app)៖
មុខងារ​ថ្មី​នេះ នឹង​បង្ហាញ​ប្រាប់​អំពី​អត្រា​ស៊ី​ថ្ម​ដោយ​កម្មវិធី​ផ្សេងៗ​គ្នា ដើម្បី​ងាយស្រួល​ដល់​អ្នក​ប្រើ​បាន​ដឹង និង​បញ្ឈប់​ដំណើរការ ដើម្បី​សន្សំសំចៃ​ថ្ម​បាន​មួយ​កម្រិត។ 

 
៦) មុខងារ Timer អាច​ប្រើ​នៅ​លើ​កាមេរ៉ា iOS 8៖
ពី​មុន​មក iPhone/iPad/iPod ដែល​ប្រើ​ត្រឹម iOS 7 ចុះក្រោម​ពុំ​មាន​មុខងារ​កំណត់​ពេល (Self Timer) លើ​កាមេរ៉ា​ដើម្បី​ថត​រូប​ទេ ប៉ុន្តែ​ដោយ​សារ​បច្ចុប្បន្ន​ការ​ថត​ខ្លួន​ឯង selfie មាន​ការ​ពេញ​និយម​ខ្លាំង ដូច្នេះ​ក្រុមហ៊ុន បាន​ភ្ជាប់​មុខងារ Timer នេះ​នៅ​លើ iOS 8។ រយៈពេល​កំណត់​ពេល​គឺ​ចាប់​ពី ១០វិនាទី​ចុះ​ក្រោម ដើម្បី​ទុក​គំលាត​ពេល​ឱ្យ​អ្នក​រៀបចំ​ថត​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​មាន​អ្នក ​ចាំ​ចុច​ថត​ឡើយ។


ប្រភព៖ The Business News

No comments:

Post a Comment

facebook