សាន់វង្សស៊ីផេង

Thursday, October 2, 2014

គន្លឹះ Backup និង Update iPhone ដោយ​គ្មាន iTunes


iTunes គឺជាកម្មវិធី​មួយ​​អាច​ឱ្យ​អ្នក​ប្រើប្រាស់ iDevices  ធ្វើការ​ Update, Sync ទិន្នន័យចូល Device, Restore, Backup, Activate Device របស់អ្នក​តាម​រយៈ កុំព្យទ័ររបស់​អ្នកទាំង PCs និង Macs ។ ប៉ុន្តែ​នៅពេល​យើង​មិនមាន​កុំព្យូទ័រនៅជិត​យើងប្រាកដជាពិបាក​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទាំងនេះ​ណាស់ ។ នៅពេលនេះសំបុកអាយធី​សូម​លើក​យក​គន្លឺះមួយ​មួយចំនួន​ដែល​អាច​ជួយ​សម្រួល​លោកអ្នក​ពេល​គ្មាន​កុំព្យូទ័រនៅក្បែរ ។
Apple-iTunes copy

ដំឡើង​ Version iOS របស់​អ្នកដោយ​មិនប្រើ iTunes

ជាដំបូង​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​ភ្ជាប់​ Wifi ជាមុនសិន ។ ហើយ​សូម​ចូល​ទៅ Setting => General => Software Update (ដូចរូប​ខាងក្រោម)
Software Updated iOS Setting
Software Updated iOS General
Software Updated iOS
ដោយសារ​ទូរស័ព្ទមាន​ Version របស់​ iOS up to date ហើយ ដូចនេះ​យើង​មិនអាច​ធ្វើការ​​ Update Version ទៀតបាន​ទេលុះត្រា​តែមាន Version ថ្មីទើបអាច Update ទៀតបាន​។

Backup ដោយមិនប្រើ iTunes

ការ​ Backup តាមរយៈ iTunes ធ្វើទៅបាន​លុះត្រា​តែអ្នក​មាន​កុំព្យូទ័រ​នៅជិតខ្លួន​អ្នក​ តែបើ​គ្នា​កុំព្យូទ័រ​អ្នក​ក៏នៅតែអាច Backup Data របស់​អ្នក​បាន​ដែរ​ដោយទុក File Backup របស់អ្នក​នៅក្នុង iClouds ដោយ​ចូលទៅ Setting=> iCloud => Storage & Backup=>Turn on iCloud Backup=>Back up Now
iCloud Backup Setting
iCloud Backup
iCloud Backup Now
iCloud Backup Proccessfrom; www.sombokit.com

No comments:

Post a Comment

facebook