សាន់វង្សស៊ីផេង

Saturday, September 27, 2014

បញ្ជារទូរស័ព្ទ តាមកុំព្យូទ័រ

1អ្នកអាចបញ្ជារ ក៏ដូចជាគ្រប់គ្រងទូរស័ព្ទ តាមអ្វីដែលអ្នកចង់ ដោយប្រើប្រាស់កុំព្យូទ័ររបស់អ្នក។ ចង់ដឹងដែរទេ! ថាមានវិធី អាថ៏កំបាំងអ្វី សំរាប់ការធ្វើដូច្នេះបាន? ជាមួយនឹង ម៉ូបូជេនី(MoboGenie)អាចអោយអ្នក បញ្ជារ ក៏ដូចជាគ្រប់គ្រងទូរស័ព្ទ បានយ៉ាងច្រើនមុខងារ តាមរយៈកុំព្យូទ័ររបស់អ្នក រូមមានដូចជា៖
-    រៀបចំចាត់ចែង កម្មវិធីនៅលើទូរស័ព្ទរបស់អ្នក(ដូចជា៖ ដំឡើង, លុបចោល, កំនែប្រែជំនាន់ថ្មី (Update)
- រៀបចំចាត់ចែង Contacts របស់អ្នក(ដូចជា៖ បង្កើត Contacts ថ្មី, លុប Contacts ចាស់ចោល, Import និង Export Contacts ជាដើម)
- រៀបចំចាត់ចែង ការកំសាន្តរបស់អ្នក (ដូចជា៖ ទាញយក វីដេអូ, ចំរៀង, រូបភាព, ហ្គេម ថ្មីៗយ៉ាងច្រើន)
- រៀបចំចាត់ចែង សាររបស់អ្នក(ដូចជា៖ ផ្ងើសារមួយ ឬ ច្រើនក្នុងពេលតែមួយ, លុបសារ, Import & Export សារ)
- Backup នឹង Restore នូវទិនន្ន័យក្នុងទូរស័ព្ទរបស់អ្នក
តំរូវការ
-   កុំព្យូទ័រ ប្រើប្រព័ន្ធប្រតិបត្តិការណ៏ វិនដូវ(Window XP, 2003, Vista, 7, 8)
-   ទូរស័ព្ទ ប្រើប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ(Android OS)
-    កុំព្យូទ័រ មានអ៊ីនធឺណែត
អនុវត្តន៏
១       ចុចទីនេះ ដើម្បីទាញយកកម្មវិធី ម៉ូបូជេនីមកដំឡើងលើកុំព្យូទ័រ។
1២      ក្រោយពីដំឡើងចប់ហើយ សូមដោតខ្សែ USB ភ្ជាប់ពីទូរស័ព្ទ មកកាន់កុំព្យូទ័ររបស់អ្នក។ ហើយចូលទៅបើក USB Debugging នៅក្នុងទូរស័ព្ទរបស់អ្នកដូចខាងក្រោម៖
Settings –> Developer Options –> USB Debugging
1
៣       បើកកម្មវិធី ម៉ូបូជេនី ដែអ្នកទើបតែដំឡើងហើយ។ បន្ទាប់មកទៀត វានឹង ដំឡើង Driver ដើម្បីអោយកុំព្យូទ័រ ស្គាល់ទូរស័ព្ទរបស់អ្នក ដោយស្វ័យប្រវត្តិ។ សូមរងចាំបន្តិចសំរាប់ការកំនត់លើកដំបូងនេះ។
1
៤      ក្រោយពីភ្ជាប់បានជោគជ័យហើយ អ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម ហើយមានបង្ហាញឃ្លាថា Phone Connected នៅខាងស្តាំផ្នែកខាងក្រោម នៃផ្ទាំងរបស់ ម៉ូបូជេនី។
1

No comments:

Post a Comment

facebook