សាន់វង្សស៊ីផេង

Saturday, September 27, 2014

បៀប​​ដំឡើង Font Khmer ឱ្យ​ដំណើរការ​ជោគជ័យ​ ​មើល និង​​សរសេរ​​បាន​លើ Android 4.3 ដោយ​មិន​បាច់​ root



មក​ដល់​ពេល​នេះ ពុម្ព​អក្សរ​ខ្មែរ នៅ​តែ​បន្ត​ចោទ​បញ្ហា​ខ្លះៗ​ចំពោះ​អ្នក​ប្រើ ជាក់ស្ដែង​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 តែ​ម្ដង។ ម្ចាស់​ទូរស័ព្ទ​ទំនើបៗ​បច្ចុប្បន្ន​មាន​តម្រូវការ​ពុម្ព​អក្សរ​ខ្មែរ (Khmer Font) ក្នុង​ស្មាតហ្វូន​របស់​ខ្លួន ដើម្បី​អាច​សរសេរ​បាន ជា​ពិសេស​មើល​ឃើញ​នៅ​លើ​គេហទំព័រ​ផ្សេងៗ​រួម​ទាំង​សារព័ត៌មាន​ខ្មែរ ក៏​ដូច​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook។ យ៉ាងណា ការ​ដំឡើង​គឺ​មាន​ជំហាន​របស់​វា​ត្រឹមត្រូវ ប្រសិន​ដំឡើង​មិន​បាន​ត្រឹមត្រូវ​ទេ នឹង​មិន​អាច​មើល​ឃើញ​ឡើយ។ 

ទំព័រ​នេះ TheBNEWS សូម​លើក​យក​របៀប​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​ឱ្យ​ប្រើ​បាន​ពេញលេញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 ខណៈ​ដែល Android 4.4 ត្រូវ​បាន​ក្រុមហ៊ុន Google ភ្ជាប់​មក​ជា​ស្រេច​ទៅ​ហើយ​នោះ។ 

ត្រូវ​មាន​កម្មវិធី​ចំនួន ៥ ដូច​ជា៖ iFont_v3.8.2.apk, Khmer.apk, klye.plugin.km-1.apk, SeaFont.apk និង com.klye.ime.latin-1.apk ប្រសិន​ប្រិយមិត្ត​មិន​ទាន់​មាន​កម្មវិធីទាំង​នេះ​ទេ សូម​ចុច​លើ​តំណភ្ជាប់​ khmerfont.rar ដើម្បី​ទាញ​យក។ (បញ្ជាក់៖ ទូរស័ព្ទ​ត្រូវ​មាន​កម្មវិធី​​សម្រាប់​ពន្លា។ អ្នក​អាច​ប្រើ​កម្មវិធី 7zipper ក៏​បាន​ ចង់​ទាញ​យក​សូម​ចុច​លើ​តំណភ្ជាប់​នេះ 7zipper.apk)
- ដំបូង​ត្រូវ​ដំឡើង​កម្មវិធី iFont_v3.8.2.apk
- ដំឡើង Khmer.apk
- ដំឡើង klye_plugin.km-1.apk
- ដំឡើង SeaFont.apk
- ដំឡើង com.klye.ime.latin-1.apk

- បើក​កម្មវិធី iFont រួច​ចូល​ទៅ “Install” tap និង​រក​មើល​ពុម្ព​អក្សរ​ខ្មែរ ដើម្បី​ដំឡើង​ដោយ​ចុច​លើ Khmer → ចុច​លើ​ប៊ូតុង Set → Skip → OK → Done
- ចូល​ទៅ Settings → Display → Font style រួច​ធីក​យក Khmer ហើយ​ចុច​លើ​ប៊ូតុង OK។ 
- បើក​កម្មវិធី MutiLing Keyboard ហើយ​ចុច​លើ​ប៊ូតុង Enable Multiling ធីក​យក MultiLing keyboard រួច​ចុច​លើ​ប៊ូតុង OK។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Switch IME to MultiLing ហើយ​ធីក​យក MultiLing keyboard។ 
- នៅ​ក្នុង​កម្មវិធី MultiLing keyboard ដដែល សូម​ចុច​លើ Enable Languages រួច​ធីក​យក​ភាសា​ដែល​អ្នក​ត្រូវការ​ប្រើ រួម​ទាំង​ពុម្ព​អក្សរ​ខ្មែរ (Khmer) នៅ​ក្នុង​នោះ។

ប្រភពៈthebnews

No comments:

Post a Comment

facebook