សាន់វង្សស៊ីផេង

Saturday, September 27, 2014

របៀប backup និង restore ឯកសារ StickyNote ជោគជ័យ ១០០%



កម្មវិធី StickyNote លើ Windows 8.1ប្រភព៖​ printscreen

StickyNote គឺ​ជា​កម្មវិធី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ​ក្នុង​ការ​កត់ត្រា​កំណត់ហេតុ ឬ​កំណត់​ចំណាំ​ផ្សេងៗ​បាន​ងាយស្រួល និង​ឆាប់រហ័ស ជាពិសេស​អាច​ក្រើនរំលឹក​ដល់​អ្នក​បាន​គ្រប់ពេល ដោយសារ​តែ​កម្មវិធី​នេះ បើក​ជា​លក្ខណៈ​ផ្ទាំង​អណ្ដែត​នៅ​លើ Desktop កុំព្យូទ័រ​តែ​ម្ដង។ ទោះជា​យ៉ាងណា វា​​អាច​មាន​បញ្ហា​ខ្លះៗ ឬ​អ្នក​ច្រឡំ​ដៃ​បិទ​ដោយ​អចេតនា នោះ​រាល់​ទិន្នន័យ​ដែល​អ្នក​បាន​កត់​ត្រា​លើ​ផ្ទាំង StickyNote តូចៗ​នៅ​លើ Desktop នឹង​បាត់បង់ ដោយ​មិន​អាច​ស្ដារ​បាន​ឡើង​វិញ។ ដូច្នេះ​ទំព័រ​នេះ TheBNEWS សូម​លើក​យក​គន្លឹះ​ក្នុង​ការ backup និង restore ទិន្នន័យ​លើ StickyNote ជោគជ័យ ១០០%។

លក្ខណៈ​ពិសេស​របស់ StickyNote គឺ​ជា​កម្មវិធី​ដែល​ត្រូវ​បាន​ភ្ជាប់​មក​ស្រាប់ (build-in) នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7/8/8.1 ហើយ​គេ​អាច​បិទ/បើក​កុំព្យូទ័រ​ដោយ​មិន​ប៉ះពាល់ ឬ​បាត់បង់​ទិន្នន័យ​ដែល​បាន​សរសេរ​នៅ​លើ​ផ្ទាំង StickyNote នេះ​ឡើយ។ ខាង​ក្រោម​នេះ​ជា​ជំហាន​ដើម្បី backup និង restore កម្មវិធី StickyNote៖



+ របៀប Backup៖
១) ចូល​ទៅ explorer របស់​កុំព្យូទ័រ រួច​វាយ​បញ្ចូល​ឃ្លា​ខាង​ក្រោម ឬ​ចម្លង (copy) ទៅ​ដាក់ (past) នៅ​ក្នុង explorer ក៏​បាន៖
%AppData%\Microsoft\Sticky Notes\
២) ចម្លង (copy) ឯកសារ​ដែល​មាន​ឈ្មោះ​ថា StickyNote.snt ទៅ​រក្សាទុក​នៅ​ទីតាំង និង​ថត​ឯកសារ​ណាមួយ​ដែល​អ្នក​ចង់​ទុក និង​ចំណាំ​ដោយ​ខ្លួន​ឯង​ដើម្បី​ស្វែងរក​នៅ​ពេល​ចង់ restore។ ឧទាហរណ៍៖ ចម្លង​ទៅ​ទុក​ក្នុង​ទីតាំង C:\ (នេះ​គឺ​ជា​ការ back)

+ របៀប Restore៖
ក្រោយ​ពេល​អ្នក​ច្រឡំ​ដៃ​បិទ StickyNote ក៏​ដោយ កុំបារម្ភ​ព្រោះ​អ្នក restore មក​វិញ​ដោយ​មិន​មាន​ប៉ះពាល់​អ្វី​ទាំងអស់​លើ​ទិន្នន័យ​ទាំងឡាយ​ដែល​អ្នក​បាន​កត់ត្រា​លើ​ផ្ទាំង StickyNote ទោះ​ជា​ប៉ុន្មាន​ផ្ទាំង​ក៏​អាច​ធ្វើ​ឱ្យ​វិល​រក​សភាព​ដើម​បាន​វិញ​ដែរ។



- ដើម្បី restore អ្នក​ត្រូវ​ចម្លង (copy) ឯកសារ​ដែល​មាន​ឈ្មោះ StickyNote.snt ដែល​អ្នក​បាន​រក្សាទុក​ក្នុង​ដំណាក់កាល Backup ខាង​លើ យក​ទៅ​ទុក​ក្នុង​ទីតាំង​ដើម​ដែល​អ្នក​បាន copy ចេញ ជា​ការ​ស្រេច។ ឬ​អ្នក​អាច​ប្រើ​ការ copy ឃ្លា​ទីតាំង​ទៅ past ក្នុង explorer ក្នុង​ជំហាន​ទី១ ខាង​លើ​ក៏​បាន​គឺ %AppData%\Microsoft\Sticky Notes\

- ក្រោយ​ពេល copy ចូល​ទៅតាំង​ដែល​បាន​ប្រាប់​ខាង​លើ​រួច​ហើយ សាកល្បង​បើក​កម្មវិធី StickyNote ម្ដង​ទៀត នោះ​អ្នក​នឹង​បាន​ឃើញ​រាល់​ផ្ទាំង StickyNote រួម​ជាមួយ​ទិន្នន័យ​ជា​តួអក្សរ​មុន​ពេល​អ្នក​ច្រឡំ​បិទ។ 

No comments:

Post a Comment

facebook