សាន់វង្សស៊ីផេង

Monday, September 29, 2014

ក​ឃើញ​កំហុស bug ដ៏​ធំ​​លើ Android 4.3 ចុះក្រោម​ ​អាច​​នាំ​​​​មហន្តរាយ​ដល់​អ្នក​ប្រើ!



រក​ឃើញ​កំហុស bug ដ៏​ធំ​​លើ Android 4.3 ចុះក្រោម​ ​អាច​​នាំ​មាន​​មហន្តរាយ​ដល់​ឯកជន​ភាព​​នៃ​អ្នក​ប្រើ!ប្រភព៖​ staticworld

​អ្នក​កំពុង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ក្រៅ​ពី​ជំនាន់ Android 4.4KitKat ទាំង​អស់ ​អាច​នឹង​ប្រឈម​បញ្ហា bug ដែល​​នាំឲ្យ​មាន​ហានិភ័យ​ដល់​ទិន្នន័យ​ឯកជន​របស់​ពួក​គេ​កម្រិត​ខ្ពស់​បំផុត។ ក្នុង​នោះ អ្នក​ប្រើ Android OS ៣នាក់ ក្នុង​ចំណោម ៤នាក់​ទៅ​ហើយ​ដែល​គេ​ស្រាវជ្រាវ​ឃើញ​ថា អាច​ប្រឈម​នឹង​ការ​វាយប្រហារ លួច​ទិន្នន័យ​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​ឆ្លាតវៃ​ចល័ត​បាន។

អ្នក​ស្រាវជ្រាវ​ម្នាក់​លោក Rafay Baloch បាន​រក​ឃើញ​កំហុស bug មួយ​កាល​ពី​ដើម​ខែ​កញ្ញា​នេះ ដែល​​​គេ​អាច​ធ្វើ​ការ​លុកលុយ​ចូល​អាន​ឯកសារ និង​អាន​លេខ​សំងាត់​នៅ​លើ​ស្មាតហ្វូន​មួយ​ចំនួន រួម​មាន៖ Galaxy S III, Motorola DROID RAZR, Sony Xperia tipo, HTC Evo 3D និង HTC Wildfire។ តាម​រយៈ​វិធីសាស្ត្រ​បង្ក​ហានិភ័យ​ដល់​ទិន្នន័យ​ឯកជន​របស់​ម្ចាស់​ទូរស័ព្ទ ដែល​រក​ឃើញ​ដោយ​អ្នក​ស្រាវជ្រាវ​នេះ អាច​ជា​ឱកាស​មួយ ធ្វើ​ឱ្យ hacker ក៏​អាច​បង្ក​ការ​អុកឡុក​ផង​ដែរ ប្រសិន Google មិន​មាន​វិធានការ​ដោះស្រាយ​ចំពោះ​បញ្ហា bug នេះ​ទេ។



កំហុស bug នោះ​អាច​ជា​ចន្លោះប្រហោង​ ផ្ដល់​ឱកាស​ដល់​ hacker លុកលុយ​ចូល​កាន់កាប់​ទូរស័ព្ទ​ ឬ​ថេប្លេត​ដែល​ដំណើរការ​ដោយ Android ចាប់​ពី​ជំនាន់ 4.3 JellyBean ចុះក្រោម​បាន​ លុះត្រា​តែ​អ្នក​ប្រើ​​​​អ៊ីនធឺណិត ដោយ​ចូល​​តាម​កម្មវិធី Browser ប៉ុណ្ណោះ។

កំហុស bug នេះ​អាច​ជះឥទ្ធិពល​អាក្រក់​ ទៅ​លើ​ទូរស័ព្ទ Android នៅ​ពេល​អ្នក​​ប្រើ​កម្មវិធី Browser បើក​ចូល​ទៅ​កាន់​គេហទំព័រ​ណា​ដែល​មាន​ការ​តុបតែង​ឌីហ្សាញ​​ដោយ​​ប្រើ​កូដ javascript ទុច្ចរិត​នៅ​លើ​ទូរស័ព្ទ ឆ្លងកាត់​ការ​ការពារ SOP ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ថែទាំ​សុវត្ថិភាព។ ទូរស័ព្ទ​របស់​អ្នក​​នឹង​ត្រូវ​​បាន​នរណា​ម្នាក់ ឬ hacker គ្រប់គ្រង​​ទាំងស្រុង​បាន។ បើ​ដូច្នេះ នោះ hacker នឹង​អាច​លួច​យក password ក៏​ដូច​ជា​គំរាម​ប្លន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​អ្នក​ប្រើ​ទៀត​ផង។

បើ​យោង​តាម​សំដី​របស់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​មួយ​ចំនួន​ឱ្យ​ដឹង​ថា កំហុស bug នេះ​អាច​ឱ្យ​គេ​ភ្ជាប់​ចូល​ទៅ​កាន់​ទិន្នន័យ​ឯកជន​ទាំងឡាយ​របស់​អ្នក​ប្រើ​ទាំង​ស្រុង​បាន។ សង្ឃឹម​ថា ក្រុមហ៊ុន Google នឹង​មាន​វិធានការណ៍​កែតម្រូវ​ឡើងវិញ​នូវ​ចំណុច​ចន្លោះប្រហោង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស៕

No comments:

Post a Comment

facebook