សាន់វង្សស៊ីផេង

Saturday, September 27, 2014

ហ្គេម​ស៊េរី​ក្រោយ​បន្ទាប់​ពី Flappy Bird ឥឡូវ​ចេញ​ឱ្យ​លេង​បាន​លើ iOS និង Android ហើយ


 
ហ្គេម Swing Coptersប្រភព៖​ phonearena
ដើម​សប្ដាហ៍​នេះ អ្នក​សរសេរ​កម្មវិធី (Developer) ជនជាតិ​វៀតណាម​លោក Non Nguyen ដែល​ជា​អ្នក​បង្កើត​ហ្គេម Flappy Bird បាន​ប្រកាស​ចេញ​ហ្គេម​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Swing Copters ហើយ​ឥឡូវ​នេះ មិត្ត​អ្នកអាន​អាច​ទាញ​យក​មក​លេង​បាន​ពី App Store និង Google Play ហើយ។

ហ្គេម​ថ្មី Swing Copters ដែល​ដំណើរការ​បាន​ទាំង​ពីរ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android នេះ មាន​លក្ខណៈ​នៃ​ការ​លេង​ស្រដៀង​នឹង Flappy Bird ខ្លះ​ដែរ គឺ​ត្រូវ​បញ្ជា​ហោះ​គេច​ពី​ឧបសគ្គ​ដែល​មាន​ជា​ប៉ោល​យោល​ទៅមក​នៅ​សងខាង​របារ។

គួរ​រំលឹក​ដែរ​ថា អ្នក​សរសេរ​ហ្គេម​ជនជាតិ​វៀតណាម Non Nguyen នេះ​ធ្លាប់​បាន​ទាញ​ការ​ចាប់​អារម្មណ៍​បណ្ដា​អ្នក​ប្រើ​ឧបករណ៍​ឆ្លាតវៃ​យ៉ាង​ច្រើន​ទូទាំង​ពិភពលោក​ឱ្យ​មក​លេង​ហ្គេម Flappy Bird របស់​ខ្លួន​រួច​មក​ហើយ​នៅ​ដើម​ឆ្នាំ២០១៤​នេះ។ របាយការណ៍​ធ្លាប់​បញ្ជាក់​ថា Flappy Bird ក្នុង​មួយ​ថ្ងៃៗ​អាច​ឱ្យ​គេ​រក​ចំណូល​បាន​រហូត​ដល់ ៥០ម៉ឺន​ដុល្លារ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ហ្គេម​នេះ។ តែ​ក្រោយ​មក​ក៏​បាន​ដក​ចេញ​ពី Store ដោយ​គ្មាន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់។ យ៉ាងណា កាល​ពី​ថ្មីៗ​នេះ​គេ​បាន​ចេញ​ជំនាន់ Flappy Bird Family សម្រាប់​លេង​នៅ​លើ​ទូរទស្សន៍ Amazon Fire TV វិញ​ម្ដង។

... Flappy Bird អស់​ពី​ស្មាតហ្វូន ឥឡូវ​​ចេញ​នៅ​លើ​ទូរទស្សន៍​វិញ​ លេង​ម្ដង​បាន​​២នាក់ ...

ដើម្បី​ទាញ​យក​ហ្គេម Swing Copters លេង​លើ iOS សូម​ចុច​លើ​តំណភ្ជាប់​នេះ https://itunes.apple.com/nz/app/swing-copters/id905639750?mt=8 និង​សម្រាប់ Android សូម​ចុច​លើ​តំណភ្ជាប់​នេះ https://play.google.com/store/apps/details?id=com.dotgears.swing
ប្រភពៈthebnews

No comments:

Post a Comment

facebook