របៀប Jailbreak iOS 7.0.6 យ៉ាងងាយបំផុតបន្ទាប់ពី Apple បានបញ្ចេញ iOS 7.0.6 មក យើងសង្កេតឃើញថាមនុស្សមួយចំនួនតូចបានសាកល្បង Update ។ ណាមួយទៀត Tweak មួយចំនួនរួមជាមួយពុម្ភអក្សរខ្មែរក៏មិនទាន់ ដំណើរការផងដែរ។ ប៉ុន្តែប្រើបើអ្នកបំរុងនឹងអាប់ដេត រឺក៏បានអាប់ដេតហើយ អ្នកក៏គួរតែដឹងពីវិធី Jailbreak វាផងដែរ។ កម្មវិធី Jailbreak iOS 7.0.6 មិនទាន់មានជាផ្លូវការទេ ប៉ុន្តែអ្នកក៏អាច Jailbreak បានដែរ ដោយប្រើកម្មវិធី Evasi0n ដែលយើងបានកែច្នៃវាបន្តិចបន្តួច។
តម្រូវការ
- iPhone, iPad, iPod touch 5th ដែលដំណើរការដោយ iOS 7.0.6
- កុំព្យូទ័រ Windows ដែលមានតម្លើងកម្មវិធី iTunes
- សូមចុចទីនេះ ដើម្បីដោនឡូដកម្មវិធី Evasion ដែលជាកម្មវិធីសម្រាប់ Jailbreak
វិធី Jailbreak
- មុននឹង Jailbreak លោកអ្នកគួរតែ Back up ឯកសាររបស់អ្នកទាំងអស់គ្នាតាមរយៈ iTunes សិន ចៀសវាងមានបញ្ហានៅពេល Jailbreak
- សូមភ្ជាប់កម្មវិធី Evasi0n ដែលអ្នកបានដោនឡូដខាងលើ ហើយភ្ជាប់ iDevice របស់អ្នកទៅកាន់កុំព្យូទ័រ
- ចុចពាក្យ Jailbreak ហើយធ្វើតាមការណែនាំនៃកម្មវិធីនោះទៅជាការស្រេច។
No comments:
Post a Comment