iTunes គឺជាកម្មវិធីមួយអាចឱ្យអ្នកប្រើប្រាស់ iDevices ធ្វើការ Update, Sync ទិន្នន័យចូល Device, Restore, Backup, Activate Device របស់អ្នកតាមរយៈ កុំព្យទ័ររបស់អ្នកទាំង PCs និង Macs ។ ប៉ុន្តែនៅពេលយើងមិនមានកុំព្យូទ័រនៅជិតយើងប្រាកដជាពិបាកក្នុងការធ្វើប្រតិបត្តិការទាំងនេះណាស់ ។ នៅពេលនេះសំបុកអាយធីសូមលើកយកគន្លឺះមួយមួយចំនួនដែលអាចជួយសម្រួលលោកអ្នកពេលគ្មានកុំព្យូទ័រនៅក្បែរ ។
ដំឡើង Version iOS របស់អ្នកដោយមិនប្រើ iTunes
ជាដំបូងទូរស័ព្ទរបស់អ្នកត្រូវភ្ជាប់ Wifi ជាមុនសិន ។ ហើយសូមចូលទៅ Setting => General => Software Update (ដូចរូបខាងក្រោម)
ដោយសារទូរស័ព្ទមាន Version របស់ iOS up to date ហើយ ដូចនេះយើងមិនអាចធ្វើការ Update Version ទៀតបានទេលុះត្រាតែមាន Version ថ្មីទើបអាច Update ទៀតបាន។
Backup ដោយមិនប្រើ iTunes
ការ Backup តាមរយៈ iTunes ធ្វើទៅបានលុះត្រាតែអ្នកមានកុំព្យូទ័រនៅជិតខ្លួនអ្នក តែបើគ្នាកុំព្យូទ័រអ្នកក៏នៅតែអាច Backup Data របស់អ្នកបានដែរដោយទុក File Backup របស់អ្នកនៅក្នុង iClouds ដោយចូលទៅ Setting=> iCloud => Storage & Backup=>Turn on iCloud Backup=>Back up Now
from; www.sombokit.com
No comments:
Post a Comment